ករណីនេះកើតចេញពីការបង្ហោះមួយនៅលើបណ្តាញ Instagram Story របស់លោកប្រធាននាយកដ្ឋាន MUID Bali Sally Giovany ហើយបានរាយការណ៍ដោយ Detik កាលពីថ្ងៃអាទិត្យមុន ។
ការបង្ហោះនៅលើបណ្តាញសង្គមរបស់ Giovany បានតវ៉ាប្រឆាំងនឹងនីតិវិធីពិនិត្យរាងកាយដែលតម្រូវឱ្យបេក្ខនារីអាក្រាតកាយ និងថតរូប ដែលនាងបាននិយាយថា នេះជាការបំពានច្បាប់ ព្រោះរូបថតអាចចែករំលែកបានគ្រប់ទីកន្លែង ។
បន្ទាប់មកកាលពីថ្ងៃចន្ទ បេក្ខភាពបវរកញ្ញាចុងក្រោយដែលមានអក្សរ ‘N’ បានដាក់ពាក្យបណ្តឹងទៅប៉ូលិសទៅកាន់ក្រុមហ៊ុន PT Capella Swastika Karya (PT CSK) ដែលបច្ចុប្បន្នទទួលបានអាជ្ញាប័ណ្ណបវរកញ្ញានៅឥណ្ឌូនេស៊ី ។
យោងតាមសារព័ត៌មាន CNN Indonesia បានឲ្យដឹងថា បេក្ខភាពពាក់ស្លាកអក្សរ ‘N’ បានចោទប្រកាន់ថា នាងត្រូវបានគេថតរូបអំឡុងពេលពិនិត្យរាងកាយ ដែលមិនមានក្នុងបញ្ជីក្នុងតារាងកម្មវិធី ។
អ្នកស្រី Melissa Anggraini មេធាវីតំណាងឱ្យ បវរកញ្ញាពាក់ស្លាកអក្សរ ‘N’ បានឲ្យដឹងថា “នាងត្រូវបានប្រឈមមុខភ្លាមៗ ជាមួយនឹងតម្រូវការដើម្បីធ្វើការត្រួតពិនិត្យរាងកាយ ហើយ នេះគឺ គ្រប់គ្រាន់ដើម្បីធ្វើឱ្យកូនក្តីរបស់យើងមានអារម្មណ៍អាម៉ាស់” ៕