សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានបន្តអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ជាបន្តទៀតកាលយីថ្ងៃទី១៣ខែឧសភានេះ ដោយសម្តេចបាចាត់ទុកថា ទស្សនិកិច្ចមួយដែលបានពង្រឹងនូវចំណងមិត្តភាព និងបង្កើតសហប្រតិបត្តិការល្អៗនៃប្រទេសទាំងពីរលើគ្រប់វិស័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោការវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេស ក្រោយការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យនៅប្រទេសនេប៉ាល់ការពីឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្វីដែលប្រទេសកម្ពុជាទទួលបានជោគជ័យធំបំផុតគឺការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ការឯកភាពដឹកដី បង្រួបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរ ចំពោះប្រទេស នេប៉ាល់ដែលបានបាញ់ឡើងនៃផ្កាយរណប satellite ទៅកាន់អាកាស នៅឆ្នាំ២០១៦កន្លងទៅនេះដែលនេះជាបទពិសោធន៍ជោគជ័យមួយរបស់ប្រទេសនេប៉ាល់។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ថានភាពនៅប្រទេសនេប៉ាលដែលបានវិវឌ្ឍន៍បានយ៉ាងល្អនាពេលចុងក្រោយនេះ ជាពិសេសក្នុងការបោះឆ្នោតដោយសេរី ស្ថេរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់។
សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសយើងទាំងបានចាប់ផ្តើមនៅឆ្នាំ១៩៦៤មកម្លេះ ហើយរហូតមកដល់ពេលនេះយើងមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងខ្លួននៅ ឡើយទេ ប៉ុន្តែសម្តេចតេជោ សង្ឃឹមថា នាពេលអនាគត់ ព្រះរា ជាណាចក្រកម្ពុជា និងប្រទេសនេប៉ាល់ និងដាក់ឲ្យមានអគ្គរដ្ឋទូកក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅពេលដែលប្រទេសយើងទាំងពីរមានកំណើរសេដ្ឋកិច្ចដល់កម្រិតមួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានញ្ជាក់ថា យើង គួតែខិតខំជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះកន្លងមកនេះពេលសម្តេចតេជោបានទៅទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដោយក្រសួងការបរទេសប្រទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពិគ្រោះយោបល់ផ្នែកនយោបាយ ការទូត នៃប្រទេសទាំងពីររួចហើយ។
ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើនល្បឿនថែមទៀតធ្វើយ៉ាងណាយើងត្រូវកំណត់ទិសដៅក្នុងករជំរុញទៅលើកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ ដែលជាផលប្រយោជន៍ទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្នទោះ បើសេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរនៅមានកម្រិត ប៉ុន្តែយើងមានសក្កានុពលពង្រីកឱកាសឲ្យដល់គោលដៅយើងឲ្យកាន់តែធំថែមទៀត។
សម្តេចតេជោបានមានប្រសាសន៍ថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីអាចចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹកកិច្ច សហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរដែលអាចធ្វើការជាមួយគ្នាបាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គួរតែជំរុញធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន អាកាសចរណ៍រវាងប្រទេសទាំងពីរ ព្រោះថាប្រទេសយើងទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ។
កម្ពុជាមានទឹកដីអង្គដែលមានប្រាសាទជាច្រើនកពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន រីឯប្រទេសនេប៉ាល គឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ជាកន្លែងទេសចរណ៍ផងដែរ ដែលយើងអាចសហការគ្នាឲ្យបានទូលំទូលាយថែមទៀត។
នៅឆ្នាំកន្លងមកនេះ ទេសចរណ៍កម្ពុជាប្រមាណ ១លាន ៨សែននាក់បានទៅទេសចរណ៍នៅក្រៅប្រទេសដែលមានការកើនឡើងរហូតដែលអាចថ្ងៃក្រោយនឹងទៅទស្សនាប្រទេសនេប៉ាល់ផងដែរ។
ពាក់ព័ន្ធនិងវិស័យវប្បធម៌សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីនៃប្រទេសយើងទាំងពីរអនុវត្តនូវអនុស្សារណនៃការយោគយល់គ្នានេះឲ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចនៃវប្បធម៌ប្រទេសទាំងពីរ។
ពាក់ព័ន្ធលើវិស័យអប់រំរិញ ទោះបីពេលនេះមិនទាន់មាននៅឡើយ តែយើងនឹងជំរុញឲ្យមាននៅពេលអនាគត់នេះ ជាពិសេសនៅក្នុងការផ្លាស់ប្តូរបញ្ញវ័ន្ត និងនិស្សិតរវាងប្រទេសយើងទាំងពីរផងដែរ។
ពាក់ពន្ធ័លើវិស័យទំនាក់ទំនងអន្តរជាតិកន្លងមកនេះយើងបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ចំពោះប្រទេសកម្ពុជាដែលយើងជាបេក្ខភាពនៅក្នុងក្របខណ្ឌអង្គសហប្រជាជាតិឬ កិច្ចសហប្រតិបត្តិការទៅលើសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ប្រទេស នេប៉ាល់បានគាំទ្រប្រទេសកម្ពុជាជាសមាជិកមួយ ហើយកម្ពុជាក៏បានគាំទ្រប្រទេសនេប៉ាល់ជាបេក្ខភាពនៅក្នុងក្របខណ្ឌនៃកិច្ចសហការលើវិស័យគ្រឿងញៀននៅក្រុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។
សម្រាប់ លោក នាយរដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានឯកភាពទៅលសំណើរក៏ដូចជាយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីទាំងអស់ ជាពិសេសចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-នេប៉ាល់ បានសហការគ្នាគ្រប់កំរិត គ្រប់វិស័យ ដែលវប្បធម៌នៃប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន។




