ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្ម នេប៉ាល់​ចុះ​អនុស្សា​រណៈយោគយល់គ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Rajesh Kazi SHRESTHA ប្រធាន​សភាពាណិជ្ជកម្មនេប៉ាល់ បានចុះអនុស្សារណៈ​យោគយល់ក្រោមអធិប​តីភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ។

ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​សំខាន់ៗ​ដូចខាងក្រោម គឺ ផ្លាស់ប្ដូរព័ត៌មានអំពីទំនាក់ទំនងពាណិជ្ជកម្ម ទីផ្សារ និងសេដ្ឋកិច្ច​ដែលមានស្រាប់ ក្នុងគោលបំណងលើកម្ពស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា-នេប៉ាល់។

ផ្ដល់ការគាំទ្រទៅវិញទៅមកដល់ការបំពេញទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូនៃសភាពាណិជ្ជកម្មទាំងពីច ។ផ្លាស់ប្ដូរព័ត៌មានការបោះពុម្ពផ្សាយអំពីច្បាប់ និងបទប្ប​ញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជ កម្ម និង ការវិនិយោគបរទេស និងការបោះពុម្​ពផ្សាយ​ផ្សេងទៀតរបស់សភាពាណិជ្ជកម្មទាំងពីរ។
ចូលរួមក្នុងពិព័រណ៍ សិក្ខាសាលា សន្និសីទ និង ព្រឹត្តិការណ៍នានា ដែលមានក្នុង​ប្រទេស​ទាំងពីរក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងសមាជិកសភាពាណិជ្ជកម្មទាំងពីរនិងគាំទ្រដល់ការដោះស្រាយជម្លោះពាណិជ្ជកម្មដោយសន្តិវិធីដែលកើតមានក្នុងប្រតិបត្តិការធុរកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មទាំងពីរ។

លើសពីនេះ ផ្លាស់ប្ដូរគំនិតយោបល់ក្នុងការពង្រឹង​ទំនាកទំនងធុរកិច្ចរវាង​សហគមន៍​ធុរកិច្ច​​ប្រទេសទាំងពីរផងដែរ។