ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឱ!អនិច្ចាឱពុកយោធិនពិកាដ៏សែនកំសត់របស់កូន!

លិខិតមិត្តអ្នកអាន​​​!
ពេលនៅស្រុករកស៊ីធ្វើពេទ្យមានបានត្រូវចោរប្លន់មកភ្នំពេញ​ឆ្លៀតរៀនផង លួចទៅរត់ម៉ូឌុបផង មិនឲប្រពន្ធកូនដឹងទេ ខ្មាសគេ តែចោរលួចម៉ូតូបាត់ទៀត ចុងក្រោយមកនៅព្រែកព្នៅដាំឈូក បេះត្រកួន ដាំបន្លែជីគ្រប់មុខ ធ្វើពេទ្យ ម៉ែលក់នំអាកោ ចិញ្ចឹមជ្រូកមាន់ទា ត្រី គ្រប់មុខមិនដែលសម្រាកស្រួលយ៉ាងមេចទេ ខំណាស់ ដេញទាំងខ្មោចចេញយកដីជីកស្រះចិញ្ចឹមត្រីទៀតមកដល់ថ្ងៃនេះ ២៧ឆ្នាំជាងហើយ ២៧ឆ្នាំដែលលំបាក និងតស៊ូបំផុត ! បែរជាមានគេមកប្លន់ដីទៀត ហេតុអី?
ការប្លន់លើកនេះសាហាវលើសមុនៗ ខ្លាំងណាស់ ! សម័យមុនចោរប្លន់ប្រើអាវុធ កាំភ្លើងចោរវែងៗណាស់ មានគ្រាប់រំព័ទ្ធពេញខ្លួន ខ្ញុំចាំបាន ពេលពួកវាឡើងប្លន់ផ្ទះខ្ញុំ ថែមទាំងបាញ់ចុះក្រោមគំរាមមួយគ្រាប់ ឡើងឆេះសក់ប្អូនស្រីខ្ញុំ ក្លិនឆ្ងៀមនុះ ខ្ញុំមិនទាន់ភ្លេចផង ប៉ាខ្ញុំយំអោបកូន អង្វរចោរ យកអីយកចុះ សុំតែជីវិតទុកចិញ្ចឹមគ្រួសារ ប៉ុននោះ!
មកដល់សម័យនេះចោរប្លន់ប្រើប៊ិច ត្រឹមតែប៊ិចនិងក្រដាសទេ អាចប្លន់ទ្រព្យសម្បត្តិឳពុកខ្ញុំដែលខំអស់រយះពេល២៧ឆ្នាំ ! លោកអើយឆ្នាំនេះអាយុ៦០ សិបទៅហើយ ពិការជើងនិងជំងឺពេញខ្លួនទៀត តើឲ្យចាប់ផ្តើមម្តងទៀត ដោយរបៀបណា ? តើអាចរស់បានប៉ុន្មានទៀត ?