ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បំណងអាមេរិកក្នុងការអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ មិនជោគជ័យទេ

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergey Lavrov នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី ។

តាមគម្រោង ជំនួបត្រីភាគី គឺអាមេរិក ចិន និងរុស្ស៊ី នេះ ត្រូវបានធ្វើឡើងក្នុងគោលដៅអូសទាញចិនឲ្យចូលរួមក្នុងកិច្ចចរចាស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (Nuclear arms control treaty) ប៉ុន្តែគម្រោងនេះទំនងជាមិនជោគជ័យទេ ដោយសារតែចិនប្រកែក ។

សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយរុស្ស៊ី កាលពីដើមឆ្នាំនេះ ក្នុងគោលដៅអូសទាញចិនអោយចូលរួមក្នុងសន្ធិសញ្ញានេះដែរ ប៉ុន្តែចិនបានបដិសេធ ៕