ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី ១៣ខែឧសភានេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ណាល់ សុខអៀន ព្រំទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ព្រះវស្សា យាងចូល៦៧ព្រះវស្សា (១៣-១៥ ឧសភា ២០១៩)។

ទួលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមថ្វាយព្រះពរ ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មយឺនយូរបំផុត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស។

នៅក្នុងទិវាដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៦ព្រះ វស្សា យាងចូល៦៧ព្រះវស្សា (១៣-១៥ ឧសភា ២០១៩)។

ខ្ញុំបាទឧកញ៉ា ឡូវ ហ៊ឹង និងក្រុមគ្រួសារ ព្រមទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មយឺនយូរបំផុត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តខ្មែរ។