ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយទាហានវែណេស៊ុយអេឡា ចេញមុខបង្ក្រាបក្រុមប្រឆាំងសារជាថ្មី

ឧត្តមសេនីយ៍ Ramon Rangel មេបញ្ជាការកងទ័ពជើងអាកាសរបស់ប្រទេសវែណេស៊ុយអេឡា បានបញ្ជាកងកម្លាំងទ័ពអាកាសរបស់ខ្លួនឲ្យបង្កើនការវាយប្រហារលើក្រុមសកម្មជនរបស់គណបក្សប្រឆាំង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។

ការចេញមុខបង្ក្រាបក្រុមប្រឆាំងនេះ ត្រូវបានធ្វើឡើងក្រោយពីតុលាការកំពូលវែណេស៊ុយអេឡា បានបញ្ជាអោយចាប់ខ្លួនក្រុមសកម្មជនចំនួន១០នាក់ ដែលស្និទ្ធនឹងលោក Huan Guaido ប្រធានគណៈបក្សប្រឆាំង ដោយចោទប្រកាន់ក្រុមសកម្មជនទាំងនោះពីបទរៀបគម្រោងធ្វើរដ្ឋប្រហារបរាជ័យ ។

ឧត្តមសេនីយ៍ Ramon Rangel បានចោទប្រកាន់ក្រុមសកម្មជនរបស់គណបក្សប្រឆាំងពីបទប្រមូលកម្លាំងស៊ីវិលធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ៕