សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ខែឧសភានេះបានមានប្រសាសន៍បញ្ជាក់ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញថា« ដោយឡែកក្នុងរយៈពេល៤ ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគ ដែលត្រូវបាន អនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុន វិនិយោគប្រមាណជា ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ»។
ចំណែកក្នុងវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរបរទេស សរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេល ដូច គ្នាក្នុងឆ្នាំ២០១៨។
សម្តេចបន្ថែមថា«យើងរំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ ទុន ក្នុងវិស័យនេះ»។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥- ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិ ធកម្ម សេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជា ឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។
ជាក់ស្តែង គោលនយោបាយនេះបានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមានទី១ ឧស្សាហកម្មឬកម្មន្តសាលថ្មីៗដែល មានចរិតជាការ បើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ទី២ សហគ្រាស ធុនតូចនិងមធ្យមក្នុងត្រប់វិស័យ ទី៣ ផលិតកម្មកសិ-ឧស្សាហ កម្មដែលបម្រើឱការ នាំចេញនិងទីផ្សារក្នុងស្រុក។
សម្រាប់ឧស្សាហកម្មអាទិភាពទី ៤ ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែល ជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល និង ទី៥ ប្រភេទឧស្សាហ កម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។