ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង​លោក​​ ជំទាវ  សូមគោរព ជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧

ភ្នំពេញ: ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង​លោក​​ ជំទាវ  សូមគោរព ជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧។

សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំបាទនិងក្រុមគ្រួសា សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិ​បាលបណ្ឌិត សូមទទួលបាននូវមហាជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ រក្សាសន្តិភាព ស្ថិរភាព និងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជូនប្រទេស​ជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជានិច្ចនិរន្តរ៍តទៅ។

 សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។