ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧញ៉ា ហុង​ ឆេងឈុន និង​ក្រុមគ្រួសារ សូមគោរពអបអរសាទរ ជូនចំពោះ ឯកឧត្តម​ ស សុខា ត្រូវបាន​ ព្រះមហាក្សត្រ តែងតាំង ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ ៖លោកឧញ៉ា ហុង​ ឆេងឈុន  ប្រធានសមាគម​សហគ្រិន​យុវជន​កម្ពុជា សាមគ្គីដើម្បីអភិវឌ្ឍន៍ និង​ក្រុមគ្រួសារ សូមគោរពអបអរសាទរ ជូនចំពោះ ឯកឧត្តម​ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែល​​ត្រូវបាន​ ព្រះមហាក្សត្រ តែងតាំង ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ​សម្រាប់អាណត្តិទី៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ខ្ញុំបាទ សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមបណ្ឌិត ក្នុងឱកាសត្រូវបានអង្គរដ្ឋសភាបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្ត និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះមរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ” សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ខ្ញុំបាទ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕