តាមការចុះផ្សាយរបស់ AP បានឲ្យដឹងថា សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងលក់ទំនិញសម្រាប់ភៀវទេសចរនៅទូទាំងប្រទេសស្រីលង្កា បានបាត់បង់ប្រាក់ចំណូលពី៨៥ទៅ៩០% ក្រោយពីមានការវាយប្រហារភេរវកម្មកាលពីខែមេសាកន្លងទៅ ។
ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅស្រីលង្កាមានអត្រា៤.៩%នៃផលិតផលក្នុងស្រុកសរុប ដែលកាលពីឆ្នាំ២០១៨កន្លងទៅ ប្រទេសនេះទទួលបានភ្ញៀវទេសចរប្រមាណជាង២.៣លាននាក់ និងទទួលបានប្រាក់ចំណូលប្រមាណជាង៤.៤ពាន់លានដុល្លារអាមេរិក ។
នៅឆ្នាំ២០១៩នេះ និងឆ្នាំខាងមុខ រដ្ឋាភិបាលស្រីលង្កានឹងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងរង្វង់៨០% ក្រោយពីមានការវាយប្រហារភេរវកម្មកាលពីខែមេសាកន្លងទៅ ដែលបានសម្លាប់មនុស្សជាង៣៥០នាក់ ៕