ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើដល់អគ្គនាយកអគ្គិសនីជួយគាំទ្រដល់វិស័យអទិភាព ដែលរដ្ឋាភិបាលកំពុងតម្រូវការ

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ក្នុងជំនួបពិភាក្សាជាមួយ លោក ចន ជីរៃ (Mr.John G.Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថា ក្នុងពេលបច្នុប្បន្ន ក្រុមការងាររបស់ក្រុមហ៊ុន General Electric Gas Power បានរួមចំណែកពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន, ដោយធានាបាននូវកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ជីវភាព និងបរិយាប័ន្ន។

លោក ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យលោក ចន ជីរៃ បន្តគាំទ្រវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជន, ដោះស្រាយបញ្ហាប្រឈម នៃការផ្គត់ផ្គង់អគ្គិសនី ការជួយគាំទ្រកសាងសមត្ថភាព និងសិក្សាលើការបន្ទាបថ្លៃអគ្គិសនីនៅកម្ពុជាបន្ថែមទៀត ។

លោក ចន ជីរៃ (Mr.John G.Rice) អគ្គនាយកក្រុមហ៊ុន General Electric Gas Power បានយល់ ស្រប  ចំពោះសំណើររបស់លោកអគ្គបណ្ឌិតសភាចារ្យ ដោយក្រុម ការងាររបស់ក្រុមហ៊ុន នឹងប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ពាក់ព័ន្ធនានាដើម្បីសិក្សាទៅលើការងារទាំងនោះតាមសំណើរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន General Electric មានទីស្នាក់ការនៅក្នុងរដ្ឋ Boston, សហរដ្ឋអាមេរិកនៅក្នុងប្រទេស ចំនួន ១៧៥ ក្នុងនោះក្រុមហ៊ុនផ្តោតលើដំណោះស្រាយផ្នែកថាមពល ។ក្រុមហ៊ុនមានបទពិសោធន៍ច្រើនលើថាមពលអគ្គិសនី រួមមាន​ថាមពលធ្យូងថ្ម ថាមពលវារីអគ្គិសនី  ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ថាមពលជីវចំរុះ និងថាមពលនុយក្លេអ៊ែរ ។

ចំណែកនៅកម្ពុជាវិញ ក្រុមហ៊ុនមួយនេះមានវត្តមានចាប់តាំងពីឆ្នាំ ២០០៩ ដោយបានកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន និងសាធារណៈ លើអាជីវកម្មដែលមានភាពសកម្ម គឺវិស័យថាមពល អគ្គិសនី ដំណោះស្រាយបណ្តាញបញ្ជូន ការចែកចាយអគ្គិសនី និងថាមពលអគ្គិសនីសម្រាប់វិស័យសុខាភិបាល ៕

លទ្ធផល​រូបភាព​សម្រាប់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្áž