ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា ១ ០០០ ០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
ថវិកាចំនួន ១លានដុល្លារនេះ ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។ ថវិកា ១លានដុល្លារនេះ ក៏ជាថវិកា ដែលទទួលបានពីសប្បុរសជន ក្នុងទិវា ៨ ឧសភា ២០១៩ ដែលកាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបជាង ២០លាន ៧សែនដុល្លារអាមេរិក។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី៨ (៨លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ២០១២ បន្តបន្ទាប់មក៕