(ប៉េកាំង)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ដោយភាពសំបូរបែបនែសក្តានុពលវប្បធម៌ទាំងរូបបិយនិងអរូបិយនៃប្រទេសចិននិងភាពរីកចំរើនខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនចិន«ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោកទាំងមូល»
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកម្មវិធីដោយឡែកមួយទៀត នាឱកាសបើកសន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី (Asia Travel Operators Conference) នៅទីក្រុងប៉កាំង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសចិនគឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងអនាគត។
យោងតាមអង្គការទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ពិភព លោកទាំងមូលបានទទួលទេសចរអន្តរជាតិចំនួន១៤០០លាននាក់ កើន៦%។
ដោយឡែកនៅក្នុងពិធីបើកសន្និសិទ្កិកិច្ចសន្ទនាអរិយធម៌អាស៊ី កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១៩ ថ្មីៗនេះលោកប្រធានាធិបតី ស៊ី ជិនភីង ក៏បានគូសបញ្ជាក់ថា ក្នងឆ្នាំ២០១៨ មានទេសចរជនជាតិចិនដើរចរញទស្សនាក្រៅប្រទេសចំនួន ១៦០លាននាក់ ព្រមជាមួយនោះប្រទេសចិនតែឯងក៏បានទទួលស្វាគមន៍ទេសចរអន្តរជាតិរហូតដល់ ១៤០លាននាក់ផងដែរ។
បើតាមអង្គការទេសចរពិភពលោកនៅឆ្នាំ២០២០ ពិភពលោករំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៨០០លាននាក់ក្នុងនោះទេសចរជនជាតិនឹងកើនដល់ ២០០ លាននាក់។
និន្នាការណ៍នៃកំណើនទេសចរណ៍ ជាពិសេសមកពីប្រទេសចិននេះ ធ្វើឲ្យប្រទេសនានាក្នុងសាកលលោកចាប់ផ្ដើមដាក់ចុះគោលនយោបាយទាក់ទាញទេសចរចិន។
លោកបណ្ឌិត ថោង ខុន ក៏បានជម្រាបជូនអង្គសន្និសីទអំពីបទពិសោធន៍នៅកម្ពុជា ក្នុងការដាក់ចុះយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍ចិន ២០១៦-២០២០ និងការអនុវត្ត សៀវភៅស្ដីស្ដីពី China Ready ដែលផ្ដោតសំខាន់លើការរៀបចំលក្ខណៈ សម្បត្តិឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ទេសចរចិន ដែលរួមមានការរៀបចំបង្កើតផលិតផលថ្មីៗការបណ្ដុះណ្ដាលភាសាចិនដល់បុគ្គលិកប្រើការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ការវាយតម្លៃស្ដង់ ដាគុណភាព តាមប្រព័ន្ធវាយតម្លៃគុណភាព (China Accreditation System) និងការផ្សព្វផ្សាយនានា។
ជាលទ្ធផលឆ្នាំ២០១៨ កន្លងទៅទេសចរចិនមកទស្សនាកម្ពុជាមានរហូតដល់ជាង ២លាននាក់លើសការរំពឹងទុក។
លោករដ្ឋមន្ត្រីក៏បានលើកថា បច្ចុប្បន្នក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងវិថីព្រមទាំងស្មារតីនៃសហគមន៍វាសនារួមកិច្ចសហប្រតិ បត្តិការលើវិស័យទេសចរណ៍ត្រូវបានពង្រឹង និងពង្រីកមួយកម្រិត ថែមទៀត ហើយដែលប្រទេសតាមវិថីសូត្រនឹងមានឱកាសជំរុញដៃគូរពាណិជ្ចកម្ម និងទេសចរណ៍ផងដែរ។
សន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី ដែលរៀបចំឡើងនាពេលនេះនឹងជួយជំរុញឲ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ជួបជុំផ្លាស់ប្ដូរយោបល់ និងបង្កើតទំនាក់ទំនងធុរកិច្ចសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្នក៏ដូចជាអនាគត ដោយចាប់ យកកាលានុវត្តភាពនៃភាពរីកចម្រើនរបស់ប្រទេសចន៕