បាត់ដំបង៖ ប្តីប្រេីកាំបិតផ្គាក់កាប់និងអា កដាច់ក្បាលប្រពន្ធយ៉ាងសាហាវស្ទេីមិនជឿសមត្ថកិច្ចសន្និដ្ឋានថាប្តីវង្វេងស្មារតីមានប្រវត្តិប្រគ្រឿងញៀន។ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៥០នាទីទៀបភ្លឺ នៅ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង្ស័យជាប្តីឈ្មោះយឿត រឿត ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានយកកាំបិតភ្គាក់កាប់និងអា កដាច់ក្បាល ទៅលើប្រពន្ធឈ្មោះម៉ាន់ សុភា អាយុ៣៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះឪពុក ម្តាយខាងប្តីនៅភូមិ ឃុំកើតហេតុ
ប៉ូលិសអះអាងថា ជនសង្ស័យជាប្តីវង្វេងស្មារតីហើយធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំញៀន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកបាណន់ឃាត់ខ្នួនចាត់ការតាមនិតិវិធី ៕
