ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកដូណាល់  ត្រាំ ព្រមានអ៊ីរ៉ង់សាជាថ្មី ខណៈភាពតានតឹងកើនឡើង

 

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីចំពោះមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២០ ខែឧសភានេះ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បើរដ្ឋអ៊ីស្លាមមួយនេះ ហ៊ានប៉ះពាល់ផលប្រយោជន៍អាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។

លោក ត្រាំ ព្រមានថា អាមេរិកក៏នឹងបំបាក់ធ្មុងអ៊ីរ៉ង់ផងដែរ ដោយការបង្ក្រាបលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយ Shi’ite militias នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺនៅប្រទសអ៊ីរ៉ាក់ និងស៊ីរី ដែលគាំទ្រដោយអ៊ីរ៉ង់ ។

ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានប្រើសង្គ្រាមពាក្យសំដីដាក់គ្នាយ៉ាងតឹងតែង ប៉ុន្តែមិនទាន់ឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធនៅឡើយទេ ៕