ព្រះវិហារៈ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញសាលាព្រះវិហារ និងពលរដ្ឋនៅទីនោះ បានបញ្ជាក់ឱ្យដឹងថា លោក សំលាងទ្រី ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ កំពុងទទួលបានផលចំណេញពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត យ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗរាប់ពាន់លានរៀលធ្វើឱ្យគាត់ក្លាយជាអ្នកមានលុយជាងឧកញ៉ាស្រុកខ្មែរមួយចំនួនទៅទៀ ត។
ក៏ប៉ុន្តែករណីនេះត្រូវបានបដិសេធទាំងស្រុងតាមរយៈ លិខិតគ្មានលេខ គ្មានហត្ថលេខាកាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរព្រះវិហារ។
បើតាមប្រភពព័ត៌មានបានលើកឡើងថា មានគម្រោងជាច្រើនដែល ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខែត្រ បានប្រគល់មកឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរព្រះវិហារ ដែលជាអ្នកទទួលការសា ងសង់ ដូចជាការស្ថាបនាឬជុសជុលផ្លូវក្រួសក្រហម ស្ពាន និងថ្នល់ ជាដើមកាលពី ឆ្នាំ២០២២ និង ឆ្នាំ២០ ២៣ គឺទំនងជាពុំមានការដាក់ឲ្យដេញថ្លៃពីអង្គភាពលទ្ធកម្ម របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គភាពលទ្ធកម្ម សាលាខេត្ត ឱ្យបានត្រឹមត្រូវតាមទម្រង់ច្បាប់ឡើយ សង្ស័យជាការគប់គិតគ្នាបំពេញនីតិវិធីច្បាប់ប្រគល់ឲ្យលោក សំ លាងទ្រី សាងសង់ដោយស្ងាត់ៗដើម្បីងាយស្រួលក្នុងការកិបកេងថវិកាជាតិចែកប្រយោជន៍គ្នាធ្វើមានបានស្រស់ៗតែម្តង។
ព័ត៌មានពីក្រុមមន្រ្តីខាងលើបង្ហើបថា ជាក់ស្តែងគ្រាន់តែក្នុង ឆ្នាំ២០២២ និង ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះវិហារ ទទួលបានគម្រោងពី ក្រសួងសាធារណការ និងដឹកជញ្ជូន ផងនិងពីគម្រោងរបស់ រដ្ឋបាលខែត្រផង សរុបមានថវិកាតម្លៃជាង ៣លាន ៣សែនដុល្លារអាម៉េរិកគម្រោងទាំងនោះមានដូចខាងក្រោម៖
ទី១. ទទួលគម្រោងថែទាំខួប ផ្លូវលេខ៦២ ដោយក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាង១មែត្រចាប់ពី គីឡូម៉ែត្រលេខ១៧៥+៥០០ ដល់គីឡូម៉ែត្រលេខ ១៧៩+០០០។ គូសគំនូសសញ្ញាចរាចរទំហំ ១៤៦ម៉ែត្រ និងដាក់បង្គោលសុវត្ថិភាព៦០ដើម ស្ថិតនៅក្នុង ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ មានតម្លៃ ២ ៤៣០ ០០០ ០០០រៀល (ពីរពាន់បួនរយសាមសិបលានរៀល) ប្រហែល ៦០០ ០០០ដុល្លារអាម៉េរិក។
ទី២.ថែទាំខួប ផ្លូវជាតិលេខ៦២ និង៦៤ ដោយក្រាលកៅស៊ូ DBST បន្ថែមលើ (Reseal) ប្រវែងសរុប ៧៨៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះផ្លូវជាតិលេខ៦២ ប្រវែង៤ ២០០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ១២៧+៨ ០០ ដល់ពីគីឡូម៉ែត្រលេខ ១៣២+០០ និងផ្លូវជាតិលេខ៦៤ ប្រវែង៣៦៥០ម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ៧៧+៩៨០ ដល់គីឡូម៉ែត្រលេខ ១៣២+០០ និងផ្លូវជាតិលេខ៦៤ ប្រវែង ៣៦៥០ម៉ែត្រ ចាប់ពីគីឡូ
ម៉ែត្រលេខ ៨១+៦៣០ ព្រមទាំងគូសគំនូសចរាចរ ទំហំ ១១៩៨ម៉ែត្រ ក្នុង ក្រុងព្រះវិហារ និង ស្រុកគូលេន តម្លៃគម្រោង ២ ២០០ ០០០ ០០០រៀល (ពីពាន់ពីរយលា នរៀលគត់) ស្មើនិង៥៤០០០០ដុល្លាអាម៉េរិក។
ដោយឡែកសម្រាប់ គម្រោងហេដ្ឋារចនាសម្ព័នរបស់ រដ្ឋបាល ខែត្រព្រះវិហារ នៅក្នុង ឆ្នាំ២០២៣ ដែលលោក សំ លាងទ្រី ទទួលបាន
រួមមាន៖
ការជុសជុលផ្លូវក្រាលក្រួសក្រហម ប្រវែងសរុប ២៨០០ម៉ែត្រ ចំនួន៣ខ្សែខ្សែទី១. ប្រវែង ១២០០ម៉ែត្រ ទទឹងខ្នងលើ៩ម៉ែត្រ កម្រាស់ដីសជាមធម្យម ១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម៉ែត្រ ចាប់ពីចំណុចកូនភ្នំ PK: ២០០០ រហូតដល់ផ្លូវកៅស៊ូចូល រមណីយដ្ឋានទំនប់៩៥។
ខ្សែទី២. ប្រវែង ៤០០ម៉ែត្រ ទទឹងខ្នងលើ៩ម៉ែត្រ កម្រា ស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់ ០.២០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ចំណុចស្ពាន១០០ រហូតដល់កែងផ្លូវក្រួសក្រហមទៅទំនប់៩៥។
ខ្សែទី៣. ប្រវែង ១២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ដី សជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម ចាប់ពីច្រមុះជ្រូកសាលា សង្កាត់ប៉ាលហាល រហូតដល់ ភូមិសាមគ្គី ក្រុងព្រះវិហារ។ សរុបតម្លៃគម្រោងទាំងបីខ្សែនេះគឺ ២ ៩៥២ ០០០ ០០០រៀល (ពីរពាន់ប្រាំបួនហា
សិបពីរលានរៀល) ស្មើនឹងជាង ៧៣០ ០០០ ដុល្លារអាម៉េរិក។
គម្រោងទី២. ជុសជុលស្ពានប៉េតុងអាមេ ប្រវែង១៨ ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ២៨ម៉ែត្រ ស្ថិតនៅ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងតម្លៃ ៥ ៩៩០ ០០០ ០០០រៀល (ប្រាំពាន់ប្រាំបួយរកៅសិបលានរៀល)
ស្មើនឹង ១ ៤៩០ ០០០ ដុល្លាអាម៉េរិក។
ប្រភពដដែលបានបញ្ជាក់ទៀតថា គម្រោងនីមួយៗដែល ក្រសួង ឬខែត្រ ប្រគល់មកឱ្យមន្ទីរទទួលការតាមការចចារថ្លៃគឺ លោកប្រធានមន្ទីរ ចំណេញច្រើនណាស់តួយ៉ាងដូចជាការ ជុសជុលស្ពានប៉េតុអាមេប្រវែង១៨ ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់
ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង២៨ម៉ែត្រ នៅ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តម្លៃ ៥ ៩៩០ ០០០ ០០០រៀល (ប្រាំប៊ីលានរៀលប្រាំបួយរយកៅសិបលា នរៀលគត់) ស្មើ និង១ ៤៩០ ០០០ ដុល្លាអាម៉េរិក។ បើគិតចំណាយពិតអស់ប្រាក់ត្រឹម ២០០ ០០០ ០០០លាន
រៀល ជិត៥០ ០០០ដុល្លារ ដូច្នេះមហាចំណេញ។ ព្រោះស្ពាននេះគ្រានតែជុសជុលតិចតួចសោះតែតម្លៃមេឃ និងដីទៅវិញហេតុលុយរដ្ឋ។
ប្រភពបានអះអាងទៀតថា រឿងការចំណាយរួមមាន ការទិញសម្ភារៈ ដែក ស៊ីម៉ង់ត៍ ជ័រកៅស៊ូ ថ្ម ខ្សាច់ ជាដើម..។ល។ ដើម្បីអនុវត្តន៍គម្រោងទាំងនោះគឺលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ និងបក្ខពួក ជាអ្នកចាត់ចែងរៀបចំក្រូមេឯកសារដើម្បីដក
លុយជាតិមកប្រើប្រាស់ទាំងអស់។ ព្រោះបច្ចុប្បន្នលោក សំ លាងទ្រី អាងខ្លួនមានអំណាចបានទិញគ្រឿងចក្រសម្រាប់សាងសង់ផ្លូវជាច្រើនគ្រឿងជារបស់ផ្ទាល់ខ្លួន និងស្ទើរតែយក មន្ទីរសាធារណការ ធ្វើជាទីតាំង ក្រុមហ៊ុនផ្ទាល់ខ្លួនស្វែងរកប្រយោជន៍ក្លាយជាអ្នកមាន
លុយមហាសាលទៅហើយ។
ទាក់ទងនឹងករណីខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះវិហារ បានស្រាយបំភ្លឺតាមលិខិតមួយច្បាប់ពីថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣ ថា «កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានគេហទំព័រផែនដីថ្មី បានចុះផ្សាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដែលមានចំណងជើងថា ” បែកធ្លាយ ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ លោក សំ លាងទ្រី ពុករលួយក្លាយជាអ្នកមានធំលើសឧកញ៉ា ដោយចំណេញពីការចំណាយថវិកាជាតិ” ដោយក្នុងខ្លឹមសារនោះបានបង្ហាញពីអំពើពុករលួយលើការអនុវត្តគម្រោងជុសជុល ថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ដែលស្ថិតក្រោមការគ្រងរបស់មន្ទីរ។
ឆ្លើយតបនឹងព័ត៌មានខាងលើនេះ មន្ទីរសូមបដិសេធទាំងស្រុងដោយលើកឡើងថា រាល់គម្រោងជុសជុលថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ទាំងអស់ គឺបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយអន្តរក្រសួងពាក់ព័ន្ធ។ ម៉្យាងទៀតរាល់ការអនុវត្តតាមនីតិវិធីរបស់លទ្ធកម្មខែត្រ គឺមានការចូលរួមពី គណៈកម្មការកិច្ចលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខែត្រ និងសាលាខែត្រ។
ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន និងមន្ត្រីរាជការ មួយចំនួននៅក្នុងទីរួម ខែត្រព្រះវិហារ បានលើកឡើងថា គ្រប់សមិទ្ធផលគម្រោងសាងសង់ ថែទាំ និងជុសជុលហេដ្ឋារចនាសម្ធ័នរបស់ មន្ទីសាធារណការ និងដឹកជញ្ជូន ខែត្រដឹកនាំដោយលោក សំ លាងទ្រី គឺ
ទំនងជា គ្មានគុណភាព ដូចនឹងតម្លៃមហាសាលដែលលើកឡើងក្នុងការចំណាយថវិកាជាតិលើគម្រោងទាំងអស់នោះទេ។ពោលគឺទំនងជាការគប់គិតគ្នាជាមួយបុគ្គលមានអំណាចលេងប៉ាហ៊ីមិនស៊ីលុយ ចាក់ស្តើងស៊ីក្រាស់ ធ្វើឲ្យខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយ
ឆ្នាំៗ។
គួរបញ្ជាក់ថា នៅករណីនេះ អង្គភាពប្រឆាំងអំពីពុករលួយ និងអង្គភាពសវនកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែបើកការស៊ើបអង្គេតស្រាវជ្រាវរកការពិត ដើម្បីឲ្យការចំណាយថវិកាថ្នាក់ជាតិ និងថវិកាចំណាយថ្នាក់ក្រាមជាតិ មានតម្លាភាពត្រឹមត្រូវដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ ទី៧ចង់បាន៕