ភ្នំពេញ ៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអនុញ្ញាតឲ្យ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា ចូលជួបសំណេះសំណាលនិងពិភាក្សាការងារ។
ជំនួបនោះគឺ តាមការអញ្ជេីញរបស់ស្ថានទូត ក្នុងគោលបំណងពង្រីក ពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសឥណ្ឌូនេសុី និងកម្ពុជា ជាពិសេស មានបំណងស្វែងយល់បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៍មានសក្តានុពល និងថាមវន្ត ព្រមទាំងពង្រីក ពង្រឹងកិច្ចសហការរវាងសហគ្រិននៃប្រទេសទាំងពីរ។ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុតចំពោះ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសអញ្ជេីញ និងអនុញ្ញាតឲ្យសមាគម ស.ស.យ.ក.ស.អ ចូលជួបនិងសំណេះសំណាលនាឱ។កាសនោះផងដែរ។

#សសយកសអ
#CYEAD