ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ស្នើឲ្យអាជ្ញាធរ ចាត់វិធានការ ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ភ្នំពេញ: ប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ បានស្នើសុំឲ្អាជយ្ញាធរ ចុះបង្រ្គាប ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់ សុីសងយ៉ាងគំហុករាល់ថ្ងៃ បង្កប់ក្នុងផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែ ងតួហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។

លើសពីនេះ  ជ្ឈដ្ឋាន ខាងក្រៅ និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលេី លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និង លោក​ កៀង​ ល័ក្ស​ អភិបាល​នៃ​គណៈអភិបាល​ខណ្ឌចំការមន​ មិនទាន់ចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រី ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលដោយដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ។

ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគូរមេីលរំលងទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំឡេីយ។