លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានចេញមុខបដិសេចជុំវិញព័ត៌មានប្រឌិត ដែល កន្លងមកមានករណីផ្សព្វផ្សា យបំផ្លើសការពិត ក្នុងគោលបំណងមួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំដោយបុគ្គលឈ្មោះ លី ប៉េង តាមរយៈវិទ្យុ និងបណ្ដាញព័ត៌មានសង្គម។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ “ខ្ញុំសូមជម្រា បជូនសាធារណជនមេត្តាជ្រាបថា ករណីចោទប្រកាន់ខាងលើបានឆ្លងកាត់ដំណើរការនីតិវិធីតុលាការរួចហើយ ហើយដែលបានសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ លី ប៉េង នេះជាស្ថាពរ និងកំពុងបន្តអនុវត្តតាមនីតិវិធីរបស់តុលាការ”។