ភ្នំពេញ: ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប របស់លោកឧកញ៉ា ដួង តិច បាន សម្រេច ប្ដឹងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ទាមទារប្រាក់ចំនួន 10 ម៉ឺនដុល្លា ដោយស្នើឲ្យសងស្រាទាំងអស់យកមកវិញចំនួន៤៨ដប។
យោងតាមពាក្យបណ្តឹង ដែលប្រថាប់ត្រា ដោយលោក អ៊ុច សុផាត្រា មេធាវីតំណាងឲ្យអាត្តិក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានឲ្យដឹងថា សូមគោរពជូន ឧត្តមសេ នីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃក្រសួងមហាផ្ទៃ ប្តឹងក្រុមការងារគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងម ហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ។
យោងតាម លិខិតចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុបបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលបំណង និងឯកសារយោងខាងលើ សូមជម្រាបជូនឯកឧត្តម អគ្គាធិការ ថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមការងារនៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហា ផ្ទៃ និងអនុប្រធានគណៈកម្មាការបានមកដល់ទីតាំងឃ្លាំងលក់ស្រាស្របច្បាប់របស់កូនក្តីលោក ដោយចោទ ថា ផលិតផលរបស់អតិថិជនកូនក្តីលោកដូចជាស្រាចម្រុះ និងប្រេងកូ ឡា គឺជារបស់ខុសច្បាប់ ហើយតម្រូវឱ្យរឹបអូសស្រាមួយចំនួន ហើយតម្រូវឱ្យបិទទ្វារឃ្លាំងនៅពេលរសៀល។
យោងតាមពាក្យបណ្តឹង លើកឡើងថា
ដើម្បីរារាំងក្រុមហ៊ុន អតិថិជនរបស់កូនក្តីលោកមិនឱ្យធ្វើអាជីវកម្ម និងទាមទារប្រាក់ចំនួន 100,000 ដុល្លារអាមេរិក (មួយម៉ឺនដុល្លារអាមេរិក) ជាថ្នូរនឹងប្រតិបត្តិការអាជីវកម្មធម្មតា ព្រោះខ្លាចរាំងស្ទះដល់ប្រតិបត្តិការ។
ក្រោយមកកូនក្តីលោកក៏បានយល់ព្រមប្រគល់សាច់ប្រាក់ជូន ឧត្តមសេនីយ៍ឯក គឹម ជាតិ តាមតម្រូវការនៅល្ងាចថ្ងៃដដែល និងបានបញ្ជាឱ្យតំណាងក្រុមហ៊ុនទទួល យកស្នាមមេដៃនៃកិច្ចសន្យាដើម្បីកែកំហុស ព្រោះលិខិតនោះមិនត្រូវបានចេញដោយមន្ត្រីណាម្នាក់ឡើយ។
ថ្មីៗនេះ ក្រុមហ៊ុន កូនក្តី លោកបានទទួលដំណឹងពី សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយដល់អ្នកដែលទទួលរងនូវភាពអយុត្តិធម៌ ព្រោះគណៈកម្មការនេះបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋានក្រសួងមហាផ្ទៃ។
នៅថ្ងៃទី ១០ខែធ្នូនេះ ការិយាល័យ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺ បានទេ ទៅ ឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងម ហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ។
យោងតាមលោកមេធាវី បញ្ជាក់ទៀតថាអាស្រ័យហេតុនេះ សូមសំណូមពរ ដល់លោកអធិការ ដូចខាងក្រោម៖
១.ស្នើឧត្តមសេនីយ៍ឯក កឹម ជាតិ ប្រគល់ស្រាដែលរឹបអូសបាន៤៨ ដបមកក្រុមហ៊ុនវិញ
២- ស្នើសុំឧត្តមសេនីយ៍ឯក គឹម ជាតិ ប្រគល់ថវិកាចំនួន ១០ម៉ឺនដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់ក្រុមអតិថិជនរបស់កូនក្តីលោកនៅ 2Floor, ផ្សារទំនើប CityMall ផ្លូវ 217 មហាវិថីមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៣-ស្នើសុំ ឧត្តមសេនីយ៍ឯក អគ្គាធិការ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ឧត្តមសេនីយ៍ឯក គឹម ជាតិ ដែលបានប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
ហេតុហេតុច្នោះ សូមឧត្តមសេនីយ៍ឯក អគ្គាធិការក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមចំណាត់ការ និងសកម្មភាពរបស់ ឧត្តមសេនីយ៍ឯក គឹម ជាតិ នាពេលកន្លងមក ដើម្បីផ្តល់យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសជូនដល់ក្រុមហ៊ុន កូនក្តីរបស់លោកដោយក្តីអនុគ្រោះបំផុត។