ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

UN អរគុណស្រ្តីនិងបុរសកម្ពុជា​ បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក

យោងតាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់(UN)​ នៅថ្ងៃទី២៤​ ខែឧសភា​នេះ​  បានសរសេរថា៖​ ស្ត្រីក្លាហាន​ និងបុរសមកពីប្រទេសកម្ពុជាបានចាកចេញពីក្រុមគ្រួសាររបស់ពួកគេ​ មកបម្រើការជាមួយអង្គការបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ យើងអរគុណពួកគេចំពោះការបម្រើនិងការលះបង់របស់ពួកគេ។

កាលពីពេលថ្មីៗនេះ​ កម្ពុជាបានបញ្ជូនទាហានមួកខៀវកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ទៅបំពេញ បេសក កម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

គួរបញ្ជាក់ថា​ ឆ្នាំនេះគឺជាខួបលេីកទី១៣ គិតចាប់តាំង ពីឆ្នាំ២០០៦​ ដែលកម្ពុជាបានបព្ចូានកងកម្លាំងមួកខៀវចូលរួម បេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ចំនួន ៦០៥៣នាក់ នារី ២៩៥នាក់។​ បច្ចុប្បន្នកម្ពុជា បំពេញបេសកកម្មនៅប្រទេស ៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លី បង់ អាហ្វ្រិកកណ្តាល និងម៉ាលី ៕