ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យុទ្ធនាការអប់រំតាមសាលារៀននៅតែបន្តជូនដល់សិស្សានុសិស្សដែលជាអនាគតបញ្ញាវ័ន្តកម្ពុជា

ភ្នំពេញ៖  មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅ​ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលវិបាកនៃគ្រឿងញៀន ជូនដល់សិស្សានុសិស្ស តំណាងសាលា លោកគ្រូ អ្នកគ្រូ និងអាជីវករ សរុបចំនួន ១,៦៧២នាក់ នៅសាលាបឋមសិក្សាជ្រៃបាក់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វិទ្យាល័យ ហ៊ុន សែន ត្បែង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (poster) ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អ្នកចូលរួមចំនួន ៨០ផ្ទាំង និងបានចុះត្រួតពិនិត្យតាមតូបលក់ទំនិញក្នុងសាលា ដោយបានពន្យល់ណែនាំដល់អ្នកលក់ទាំងអស់ នូវលក្ខខណ្ឌអនាម័យក្នុងការតាំងលក់ទំនិញ ជាពិសេសម្ហូបអាហារផងដែរ៕