ភ្នំពេញ: ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំសមាជិក ចំនួន ១០៨រូប រៀបចំហាត់សមដើម្បីត្រៀមចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
លោកឧកញ៉ា តែ តាំងប៉ ការហាត់សមនេះប្រព្រឹត្តនៅ ការិយាល័យ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងមានការជួបជុំពិសារភោជនីយហារជុំគ្នា ក្នុងបរិយាកាសសោមនស្សរីករាយ ស្ថិតនៅខណ្ឌចំការមន រាជាធានីភ្នំពេញ។