ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ: ក្រុមហ៊ុន Mizuda Sanitation (Cambo dia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group នៅព្រឹកថ្ងៃចន្ទ ទី២៩ មករា ២០២៤នេះ ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍ សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង ។

សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរួមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ។