ភ្នំពេញ: សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” នារសៀលថ្ងៃអង្គារ ទី៣០ មករា ២០២៤ រួមមាន៖
១- រាជរដ្ឋាភិបាលគិតគូរទាំងអ្នកចិញ្ចឹម និងតម្លៃសាច់លើទីផ្សារក្នុងនោះ រាជរដ្ឋាភិបាល ខិតខំធានាចំនួន ២ចំណុច គឺធានាកសិផលលក់បានថ្លៃ និងធានាអតិផរណា ។ YouTube | TikTok
២- ត្រូវគិតគូររៀបចំប្រព័ន្ធបង្កកគ្រឿងក្នុងសាច់សត្វ គ្រាដែលកម្ពុជាហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកមួយចំនួនរបស់សត្វ ។ YouTube | TikTok
៣- ការស្វែងរកទីផ្សារជារឿងមួយ តែសំខាន់រក្សាទីផ្សារចាស់ឱ្យបាន ។ YouTube | TikTok
៤- មានក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ជាពិសេសវិស័យកសិកម្ម ។ YouTube | TikTok
៥- អនុសាសន៍ទាំង៩ ជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ YouTube
៦- កំណត់ព្រៃលិចទឹកបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹតភាព ចីរភាព និងប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងជាប្រព័ន្ធ ។ YouTube | TikTok
៧- ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ ។ YouTube | TikTok
៨- ត្រូវគ្រប់គ្រង និងការពារឱ្យបានបឹងទន្លេសាប មិនឱ្យអ្នកណាទន្រ្ទានខុសច្បាប់ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។ YouTube | TikTok
៩- អភិបាលនៃគណៈអភិបាលតាមបណ្តាខេត្តជុំវិញបឹងទន្លសាប ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាប តំបន់៣ ។