មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅថ្ងៃចន្ទ ទី២៧ ខែឧសភានេះ ខណៈដែលកោះតៃវ៉ាន់មានភាពតានតឹងជាមួយប្រទេសចិន នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News ។
ជំនួបនេះត្រូវបានធ្វើឡើងក្រោយពីប្រធានសន្តិសុខជាតិរបស់កោះតៃវ៉ាន់ លោក David Lee បានជួបពិភាក្សាម្តងរួចមកហើយជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton កាលពីដើមខែឧសភានេះ ។
មន្ត្រីសន្តិសុខនៃភាគីទាំងពីរ បានប្តេជ្ញារឹតចំណងនៃកិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខជាមួយគ្នាឲ្យបានរឹងមាំបន្ថែមទៀត ជាពិសេសគឺផ្តោតសំខាន់ទៅលើសន្តិសុខរបស់កោះតៃវ៉ាន់តាមផ្លូវទឹក ៕
