ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋស្នើសុំទៅ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវនឹងចាត់វិធានការលើឈ្មោះ កែវ ចាន់ណារិទ្ធ (ហេង )ជាមន្រ្តីនគរបាលឃុំរាមស្រុកព្រៃនប់អសកម្មការងារបែរ ឮរកស៊ីដឹកដីកាយភ្នំទាំងបំពានច្បាប់

ព្រះសីហនុ:ប្រជាពលរដ្ឋនិងមន្ត្រីរាជការអ្នករកស៊ីនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ខែមករានេះ បានស្នើសុំអភិសន្តិបណ្ឌិត ស សុខា ឧបនាករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តា ចាត់មន្រ្តីចុះធ្វើអធិការកិច្ចនិងចាត់វិធានការ លើឈ្មោះ កែវ ចាន់ណារិទ្ធ  ហៅហេងដែលជាមន្រ្តីនគរបាលឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលរងការចោទថា កំពុងយកតួនាទីដើរ រកស៊ីមានគ្រឿងចក្រជាច្រើនគ្រឿងចាក់ដីកាយរំលើងភ្នំដោយខុសច្បាប់។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងមន្ត្រីនិយាយថា កន្លងមក មន្រ្តីនគរបាលរូបនេះ មិនត្រឹមតែរកស៊ី ដឹកដី កាយភ្នំនោះទេ ថែមទាំងបានរំលោភលើដី សជណ របស់ក្រសួងបរិស្ថានថែមទៀតផង ។

យោងតាងសេចក្តីរាយការណ៍ពីប្រជាជននៅឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុបានបញ្ជាក់ទៀតថា ឈ្មោះ លោក កែវ ចាន់ណារិទ្ធហៅ ហេង ជាមន្រ្តីនគរបាលឃុំរាម ស្រុកព្រៃនប់ សព្វថ្ងៃនេះ មិនធ្វើការទេ ថែមទាំង បើកប្រា ក់ខែរដ្ឋហើយ មិនបំពេញការងារនោះទេ។ ក្រៅពីនេះ កំពុងតែ ដើររកស៊ី កាយភ្នំយកទៅលក់ឲ្យក្រុមហ៊ុនឯកជន អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដែលមិនក្លាច រអានិងថ្នាក់លើនោះទេ។

យោងតាមមន្រ្តីសាលាឃុំរាមនិងប្រជាពលរដ្ឋនៅទីនោះលើកឡើងថា ពួកគាត់ស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមពិនិត្យមើល បុគ្គលឈ្មោះ កែវ ចាន់ណារិទ្ធ  ហៅ ហេង ផង ព្រោះមានតួនាទីជាអ្នលបម្រើប្រជាពលរដ្ឋ ស៊ីប្រាក់ខែរដ្ឋ បែរជាមិនមកធ្វើការ ដោយយកតួនាទីជាខ្នងបង្អែក ដើម្បីរកស៊ីដាក់ហៅប៉ៅបម្រើនិងផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

លើសពីនេះ ជាថ្មីម្តងទៀត ក្រុមប្រជាពលរដ្ឋនិងមន្រ្តីរាជការ បានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិតចុះស៊ើបអង្កេត នឹងចាត់វិធានការលើបុគ្គលរូបនេះជាបន្ទាន់ទៅតាមវិន័យនិងសហលក្ខណ្ឌតិក្ក:មន្ត្រីរាជការ ជាពិសេ សនោះ ត្រូវដាក់ទណ្ឌកម្មឬព្យួរតួនាទីពីមន្ត្រីនគរបាលរូបនេះ ដើម្បីជាគំរូសម្រាប់អ្នកស្មោះត្រង់បម្រើផលប្រយោ ជន៍ជាតិនិងប្រជាជន។

លោក កែវ ចាន់ណារិទ្ធ ហៅហេងជាមន្រ្តីនគរបាលឃុំរាម ស្រុកព្រៃនប់ ត្រូវពលរដ្ឋនិងមន្ត្រីរាវការលើកឡើងថា បុគ្គលរូបនេះ ចាប់តាំងពីចូលបម្រើការងារមក មិនសូវមានវត្តមាននៅក្នុងការិយាល័យ នគរបាលទេ ពោលយូរៗម្តង តែយូរៗម្តងមកចូលរួមគោរពទង់ជាតិ នៅពេលប្រធានដាក់កម្រិតខ្លាំងនោះដោយសារតែរវល់ការងាររកស៊ី ដឹកដី ដឹកថ្ម និងកាយភ្នំ លក់ឲ្យក្រុមហ៊ុនឯកជន ដើម្បីយកថវិកាដាក់ក្នុងហោប៉ៅខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានបំពេញភារកិច្ចជូនប្រជាជននិងសង្គមជាតិនោះទេ។

សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានទេ ជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋនិងមន្ត្រីខាងលើនេះ។ប៉ុន្តែយោងតាមប្រភពព័ត៌មានស្និទ្ធមន្រ្តីនៃក្រុមប្រឹក្សាឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថាតាមពិតទៅ លោក កែវ ចាន់ណារិទ្ធ ហៅ ហេង  គឺជាមន្ត្រីនគរបាលមែន ប៉ុន្តែក្រៅពីការងារប៉ុលិសគឺ រកស៊ីកាយភ្នំ លក់ដី ដឹកដី លកដី អត់ច្បាប់ជាយូរឆ្នាំមកហើយដែលស៊ីប្រាក់រដ្ឋរាល់ខែរួចមិនធ្វើការបម្រើរដ្ឋនោះទេ ។

ប៉ុស្តិ៍នគរបាលឃុំរាមស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មានមន្ត្រីនគរបាលចំនួន១១រូបក្នុងនោះបុគ្គលឈ្មោះ កែវ ចាន់ណារិទ្ធ ហៅ ហេងមិនសូវមានវត្តមានក្នុងការងារនោះទេ។

មន្ត្រីក្រុមប្រឹក្សាឃុំរាម ដែលសុំមិនបញ្ចេញឈ្មោះខាងលើបានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិទី៧នេះដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃគួរពិនិត្យមើលលើមន្រ្តីអសកម្មខាងលើនេះផងដូចលោក កែវ ចាន់ ណារិទ្ធ ហៅហេងមិនធ្វើការហើយនៅស៊ីប្រាក់ខែរដ្ឋបានទៀត ហើយវាមិនយុត្តិធម៌ សម្រាប់មន្រ្តីល្អៗ ដែលខិតខំធ្វើការបម្រើជាតិនិងប្រយោជន៍គួរត្រូវបានលើកទឹកចិត្ត និងផ្តល់រង្វាន់ ផងដែរ។