ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិចិនពីរនាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមបណ្តាញសង្គម WeChat

ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះសារដោយបញ្ជាក់ថាសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនពីរនាក់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមWeChat

ជនសង្ស័យទី១ ឈ្មោះ Wang Dao Dong អាយុ៤៩ឆ្នាំ និងទី២ ឈ្មោះJiang Feng អាយុ ៣៧ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ បានធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងនគរបាលជំនាញក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលមូលដ្ឋានក្រុងប៉ោយប៉ែតនិងដោយមានកិច្ចសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន នគរបាលជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលារដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕