ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន គាំទ្រអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម ថា:បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។
កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផងនិងតាមបុគ្គលផងខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេតែដោយសារយើងត្រូវការសិល្បៈដែលមានការសាមគ្គីភាពនិងរីកចម្រើនទៅមុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ៕