ភ្នំពេញ:នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់ថវិកាមួយចំនួនដល់ប្អូនស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកសាច់បេះដូងធ្ងន់ធ្ងរ (Primary cardiac angiosarcoma) ហើយកំពុងព្យាបាលនៅក្រៅប្រទេស ដើម្បីជួយសម្រាលដល់បន្ទុករបស់គ្រួសារ ។
ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់ប្អូនស្រី ដើម្បីទទួលបាននូវការអប់រំ ចំណេះដឹង និងឱកាសនៃការសិក្សាតទៅមុខទៀត ៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia