លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍កាលពីថ្ងៃទី២ ខែមិថុនានេះថា ការដឹងទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់មន្រ្តីថ្នាក់ក្រោមជាតិទាំងអស់គ្នាហើយជាពិសេស នោះ ពួកគេអាចរកឃើញនូវបញ្ហានិងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ ជូនពួកគាត់ភ្លាមៗនៅនិងកន្លែងតែម្តង។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចុះជួបបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ច កាល សម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពល រដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ចំពោះបងប្អូនក្រីក្រជួបការលំបាក ដូចជា ទុរគតជន ជនពិកា អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ជាដើម។
លោកឧកញ៉ាបានថ្លែងទៀតថា« ការជួយប្រជាពលរដ្ឋ និងដឹងសុខទុក្ខរបស់ប្រជាពល រដ្ឋ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលអាចដឹងពីការលំបាករបស់ពួកគាត់ ធ្វើដូច្នោះ អាចជួយដោះស្រាយដល់ពួកគាត់បើដឹងការលំបាកនោះ ហើយ អ្វីដែលជាក់ ស្តែងថ្ងៃនែះ គឺក្រុមការងារយើងបានចុះពិនិត្យការសាងសង់សាលាបឋមសិក្សាខ្ទឹង ០១ ខ្នងចំនួន ០៥ បន្ទប់ ដែលចំណាយថវិកាសាងសង់៦ ម៉ឺនដុល្លា ជាអំណោយ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសាងសង់រួចរាល់នៅតែថ្ងៃដាក់សម្ពោធអោយប្រើប្រាស់តែប៉ុណ្ណោះ»។
ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្រុមការងារបានឧបត្ថម្ភផ្លូវលំ០១ ខ្សែ ប្រវែង ១៣០០ម៉ែត្រ ដែលចំណាយថវិកា៣០ លានរៀល និងសម្ភារផ្សេងៗទៀត ក្នុងគោល បំណង ដើម្បីពង្រីកភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយ មិនប្រកាន់ជំនឿសា សនា ពណ៌សម្បូរនិង និន្នាការនយោបាយអ្វីទាំងអស់។
លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែមថា សម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បង ប្អូនប្រជា ពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ហើយសូមឲ្យអាជ្ញាធរមូលដ្ឋាន សូម ចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ។
លើសពីនេះលោកថា«ត្រូវតែរួមគ្នាអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូម ពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង និងគ្រឿង ញៀនផងដែរ»។