ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សេង វណ្ណារិទ្ធថា ​នឹង​​ប្តេជ្ញា ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ​អប់រំ​នៅ​​កម្ពុជា​​​

ទើបតែវិលត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែមិថុនានេះ ម្ចាស់សហគ្រិនខ្មែរ មួយរូបជាសមាជិកក្លឹបអ្នកជំនួញកម្ពុជា ​​ CEO Master club  លោក សេង វណ្ណារិទ្ធ បាន​​អះអាង​​ថា ​លោក​​នឹង​​ប្តេជ្ញាពង្រីក​ការ​​វិនិយោគលើវិស័យអប់រំនៅកម្ពុជា ហើយ​​នឹងជំរុញ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យ​រីកចម្រើននិង មានគុណភាព​​​​ដូចបណ្តាប្រទេស លើពិភពលោក​​​​​។

លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានមានប្រសាសន៍  តាមថ្ងៃនេះ​ក្រុមអ្នកជំនួញប្រមាណជាង ២០ នាក់ បានទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក ហើយទស្សនកិច្ចនោះក្នុងបំ ណង ស្វែង យល់ពីលើវិស័យអប់រំនៅសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍ សាលាអន្តរជាតិ ចុង អ៊ីង នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍​​ទៀតថា បច្ចុប្បន្នសហគ្រិនខ្មែរមានការរីកចម្រើនច្រើន ហើយបានវិនិយោគវិស័យអប់រំនៅកម្ពុជានឹងបានជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ  ហើយជាក់ស្តែងសាលាអន្តរជាតិ ចុង អ៊ីង បាននំាយកនូវប្រព័ន្ធអប់រំខ្នាតអន្តរជាតិ ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីអាណាព្យាបាលសិស្ស​ដោយសារការបណ្តុះបណ្តាលផ្តោតលើភាសាចិន អង់គ្លេស និងភាសាខ្មែរ ជាចម្បង។

លោកបានលើកឡើងថា តាមរយៈទស្សនកិច្ចរបស់លោកទៅសហរដ្ឋអាមរិកលើកនេះ គឺទទួលបានបទពិសោធន៍និងការគាំទ្រច្រើនពីតំណាងវិស័យឯកជននៅសហរដ្ឋអាមេរិក ហើយជាឱកាសមួយសម្រាប់យកមកអភិវឌ្ឍវិស័យនៅក្នុងប្រទេសកម្ពុជាផងដែរ។

លើសពីនេះ សហគ្រិនវ័យក្មេងខាងលើថ្លែងថា សាលាអន្តរជាតិចុង អ៊ីង គឺជាសាលា ខ្នាតអន្តរជាតិ ដែលទទួលបានការគាំទ្រពីអាណាព្យាបាលសិស្ស ជាពិសេស នោះគឺ ផ្តោតលើភាសាចិនជាធំខណៈការវិនិយោគពីប្រទេសចិនកំពុងតែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយនេះជាឱកាសមួយសម្រាប់ការអភិវឌ្ឍនធនធានមនុស្សផងដែរ។

សម្រាប់តំណាងសាលាអន្តរជាតិខាងលើបានបន្ថែមថា  ការវិនិយោគរបស់សមាជិក CEO Master club គឺស្របតាមការហូរចូលពីអ្នកវិនិយោគិនចិននៅកម្ពុជា ហើយការ បណ្តុះធនធានមនុស្សនៅពេលនេះ ខណៈ ដែលអ្នកវិនិយោគប រទេសកំពុង តែត្រូវការ ចាំបាច់នូវធនធានមនុស្ស។

ចំណែកលោកស្រី Annette Cleghorn(អានេតធី ឃ្លេហ៊ន) អ្នកគ្រប់គ្រងកម្មវិធី សិក្សា ភាសាអង់គ្លេសបានលើកឡើង​​ថា  ការវិនិយោគនេះនឹងរួម ចំណែកជាមួយនិងរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងកម្ពុជា ដែលកំពុងតែមានតម្រូវការ ខ្លាំងហើយសាលាអន្តរជាតិមួយ នេះនឹងជួយអភិវឌ្ឍដល់ កុមារកម្ពុជា ផងដែរ។

សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅមាន ៣ ភាសា គឺ ភាសាចិន អង់ គ្លេង និងភាសារខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជា និងមាន ទីតាំង ស្ថិតនៅសង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសាលានេះជាការ វិនិយោគរួម ដោយសហគ្រិនវ័យនៅកម្ពុជាមួយក្រុមជាសមាជិក​​​របស់ CEO Master club មាន លោក អោម សេងបូរ៉ាជាដៃគូរវិនិយោគនិង សហគ្រិនវ័យក្មេង មួយចំនួន ទៀត ។​​