ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​ពាណិ​ជ្ជ​​កម្ម​កម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៤ នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង, សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”។
កិច្ចប្រជុំគឺ ក្រោម​​អធិបតីភាព​​​របស់​ឯកឧត្តមរស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និងជា​ប្រធាន គ.ល.ក., និងឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងនៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីសមាជិកក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង,។
ក្រៅពីនេះមានតំណាង​សាលា​ដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​​​សា​លា​​​​ដំបូង​ខេត្ត, តំណាងបញ្ជាការ​ដ្ឋានកង​រាជ​អាវុធ​ហត្ថ​​ខេត្ត, តំណាង​បញ្ជាការ​​ដ្ឋាន​​តំបន់​​ប្រតិបត្តិ​ការ​​សឹក​រង​​ខេត្ត, ​តំណាងស្នងការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត, ប្រធានមន្ទីរនិង​អង្គភាព​​ជំនាញ​​ពាក់ព័ន្ធ, គណៈ​បញ្ជា​ការ​​ឯកភាព​រដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រី​ជំនាញពាក់​ព័ន្ធ​​​​នៃ​​រដ្ឋបាល​​​ខេត្តស្ទឹងត្រែង, ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញនៃ គ.ល.ក. និងប្រតិបត្តិករល្បែងផ្សងសំណាង ប្រមាណ ១៤០ នាក់​។