ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ទាក់ទងនឹងយុទ្ធសាស្ត្រអូសទាញវិនិយោគិនឲ្យចូលមកបណ្តាក់ទុនក្នុងខេត្តនេះ។
លោកសូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍន៍ជនបទ និងសង្គមកិច្ច បានមានប្រសាសន៍ថាខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនណាស់ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោងធ្វើពាណិជ្ជកម្មផ្សេងៗទៀតជាដើម។
លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្ដិភាពពេញលេញ មានគោលនយោបាយច្បាស់លាស់ មានច្បាប់ការពារអ្នកវិនិយោគ សុវត្ថិភាព សន្ដិសុខល្អ ខេត្តព្រះសីហនុ មានសក្តានុពលផង រួមនឹងប្រពៃណីល្អរបស់ប្រជាជនខេត្ដព្រះសីហនុរុះរាយរាក់ទាក់។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា នៅខេត្ដព្រះសីហនុ មានអ្នកវិនិយោគចម្រុះជាតិសាសន៍ ចំនួន១៦ប្រទេស ក្នុងនោះចិនច្រើនជាងគេ ហើយអ្នកវិនិយោគចិន ធ្វើការវិនិយោគលឿនជាងសាសន៍ដទៃ។
ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចពិសេស ឧស្សាហកម្មគំរូពហុបំណងតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា។ចំពោះគោលនយោបាយទំនាក់ទំនងអន្តរជាតិ ខេត្តព្រះសីហនុ បានបង្កើតចំណងមិត្តភាពជាមួយប្រទេសដទៃ ដោយបង្កើតជាខេត្តក្រុងសម្ពន្ធ័មេត្រីភាព ឬខេត្តក្រុងបងប្អូន៕