ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស៦០នាក់ស្លាប់ក្នុងក្បួនបាតុកម្មពីរថ្ងៃនៅស៊ូដង់

មនុស្ស៦០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងអំពើហិង្សារយៈពេលពីរថ្ងៃ ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលនៅប្រទេសស៊ូដង់ ។

អំពើហិង្សាបានកើតឡើងយ៉ាងក្តៅគគុក ក្រោយពីក្រុមបាតុកររាប់ម៉ឺននាក់ បានចេញទៅធ្វើបាតុកម្មយ៉ាងកកកុញ នៅទីក្រុង កាទុម (Khartoum) ដើម្បីប្រឆាំងនឹងការដឹកនាំរបស់កងកម្លាំងយោធានៃប្រទេសនេះ ។

ក្រុមបាតុករបានចោទប្រកាន់ក្រុមប្រឹក្សាអន្តរកាលនៃកងកម្លាំងយោធា ពីបទផ្តួលរំលំមេដឹកនាំរដ្ឋាភិបាលស៊ីវិលស្របច្បាប់ ក្នុងគោលដៅក្តោបក្តាប់អំណាចដោយខ្លួនឯង ក្រោយពីបានទម្លាក់លោក Omar al Bashir ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសនេះ កាលពីខែមេសាឆ្នាំ២០១៩នេះ ៕