ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។
ដូច្នេះ បណ្តាញសហគ្រិនស្ត្រីអាស៊ាន និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា សូមចូលរួមចំនែកក្នុងការបង្កើតវីដេអូមួយនេះ ដើម្បីជាកាដូ និងសាក្ខីភាព ក្នុងការសាទរ និងគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ដើម្បីជាប្រយោជន៍ដល់ ជាតិ និងជនរួមជាតិ។
សូមគោរព ចូលរួមអបអរសាទរពី លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន អណត្តិទី៥ និង ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងទីប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ៕