ភ្នំពេញ: ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមគាំទ្រយ៉ាងពេញទំហឹង និងសូមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
អបអរសាទរ! ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ!“គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប”🎄យើងខ្ញុំទាំងអស់គ្នាបានជួបប្រជុំអំពីការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។
យើងទាំងអស់ពិតជាមានក្ដីសោមនស្សរីករាយដែលមានឱកាសចូលរួមដោយផ្ទាល់ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។
ឆ្លៀតក្នុងឱកាសនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានផ្ដួចផ្ដើមគំនិតដ៏អស្ចារ្យធ្វើយ៉ាងណាកសាងព្រែកជីកឱ្យចេញជារូបរាង ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍឱ្យមានការរីកចម្រើន។
សូមអំពាវនាវប្រជាពលរដ្ឋកុំជឿព័ត៌មានប្រឌិតរបស់អាស៊ីសេរី និងក្រុមប្រឆាំងជ្រុលនិយមដែលបង្កើតព័ត៌មានក្លែងក្លាយជុំវិញរឿងព្រែកជីកដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
IMG_3778