លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រី នៃ ន.ម.ក.” និងសហការរៀបចំសិក្ខាសាលាស្តីពី “ការប្រើថ្នាលនិងសេវា រដ្ឋាភិបាលឌីជីថលក្នុងវិស័យមូលបត្រ” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។