ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទរៀបចំកម្មវិធីជប់លៀងហូប នំបញ្ចុកសាមគ្គីភាពរួមគ្នា

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនៅថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីជប់លៀងហូបនំបញ្ចុកសាម គ្គីភាពរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទទាំងអស់ដើម្បីសំដែងនូវការថ្លែងអំណរគុណដល់បុគ្គលិកដែលបានចំណាយកំ លាំងកាយកំលាំងចឹត្តក្នុងការបំពេញការងារជូន ស្ថាប័នឱ្យមានការរីកចំរើន។

ទន្ទឹមនេះក៏ដើម្បីបន្តរឹតចំណងសាមគ្គីភាពរវងថ្នាក់ដឹកន និងនិយោ ជិតគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតនោះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានមានប្រ សាសន៍ថា” ការរៀបចំកម្មវិធីជប់លាងហូបនំបញ្ចុកនៅព្រឹកនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអោយមានការ ជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីភាព មិត្ត ភាព ក្តីស្រឡាញ់ និងឯក ភាពជាតិ”។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបន្តថា ធ្វើការចែករំលែកនូវបទពិសោធន៍ថ្មីៗចំពោះសភាពការនយោបាយរបស់ប្រទសកម្ពុជានិងបានផ្តល់អនុសាសន៍ចំពោះកិច្ចការមួយចំនួនដែលនិយោជិតត្រូវបំ ពេញ និងត្រូវអភិវឌ្ឍន៍ខ្លួននិងសមត្ថភាពចំណេះដឹងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការកំណែទម្រង់របស់ធនា គារអភិវឌ្ឍន៍ជន បទ និងប្រទេសជាតិ។

លោកមានប្រសាសន៍ថាដោយការងារនៅធនាគារមានចំនួនច្រើន និងមរមារញឹកជាហេតុធ្វើឱ្យបុគ្គលិកម្នាក់ៗមានភារកិច្ចដែលត្រូវបំពេញរៀងៗខ្លួន ហេតុនេះធ្វើឱ្យគំលាតនៃការជួបគ្នារវាងថ្នាក់ដឹកនាំ និងនិយោជិតនៅឆ្ងាយពីគ្នា។

លោកពន្យល់ទៀតថា ដូចនេះការរៀបចំកម្មវិធីនៅព្រឹកនេះគឺឱ្យមានការជួបជុំគ្នារវាងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ ក៏ដួចជាបន្តរឹតចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំនិងស្អិតរមួតបន្ថែមទៀត។

លោកអគ្គនាយកបញ្ជាល់ថា”ទន្ទឹមនេះការហូបនំបញ្ចុកនៅព្រឹកនេះយើងទាំងអស់គ្នា ហូប បណ្តើរញញឹមដាក់គ្នាបណ្តើដោយក្តីសោមនស្សរីករាយ ហើយបន្ទាប់ពីនេះ យើងនឹងបំពេញការងារ ជូនស្ថាប័នឱ្យកាន់តែក្លាំងក្លានិងមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត”។

ទន្ទឹមនេះលោក កៅ ថាច ក៏បានអំពាវនាវដល់បុគ្គលិកក្រោមឱវាទទាំងអស់គ្នា”ថ្ងៃនេះជាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ យើងទាំងអស់គ្នាបានជូបជុំគ្នាហូបនំបញ្ចុក ដែលនំបញ្ចុកនេះគឺជានំសន្តិភាព ហើយពួកយើងហូបនំក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដូចនេះត្រូវចូលរួមថែរក្សាសន្តិភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសជាតិមានសុខដុមរម្យនា និងការអភិវឌ្ឍជាតិថ្កុំថ្គើនជានិរន្ត”។

ហេតុដូចនេះនៅឆ្នាំក្រោយបើមានឱកាសពួកយើងនឹងនឹងធវើការរៀបចំកម្មវិធីជប់លាងហូបនំបញ្ចុកសាមគ្គីភាពក្រោមម្លប់តេជោសន្តិភាពរវាងថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការីម្តងទៀត និងបន្តបន្ទាប់។