ក្រចេះ ៖ នៅថ្ងៃទី 10 ខែតុលាឆ្នាំ 2024 នៅវេលាម៉ោង 10:50 នាទីសមត្ថកិច្ចកម្លាំងចម្រុះ ដឹកនាំដោយលោកមេឃុំយុនសុខុននិងប្រជាការពារភូមិនិងមេភូមិព្រែកគ្រៀងនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈនិងជលផលខេត្តក្រចេះនិងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងប្រភេទស្បៃអួនពាំងអូរដើម្បី យកត្រីទាំងតូចទងធំ នៅចំណុចអូរព្រែកគ្រៀងភូមិព្រែកគ្រៀងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។
ដោយ មើលឃើញ ការ ធ្លាក់ ចុះ ជា បន្តបន្ទាប់ នៃ ស្តុក ត្រី ក្នុង ទន្លេមេគង្គ បឹង អូរ ក្នុង សហគមន៍ ដែលមានការនសាទខុសច្បាប់ជាច្រេីន លោកមេឃុំ វឌ្ឍនះ បានដឹកនាំកម្លាំងចម្រុះនិងកំលាំងរបស់មន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះបង្រ្កាបទីតាំងនេសាទខុសច្បាប់គ្រប់កន្លែងនៅក្នុងឃុំ វឌ្ឍនះ ដោយបារម្ភ ថា គ្មាន ត្រី ទុក សម្រាប់ កូនចៅ ជំនាន់ ក្រោយ ប្រសិនបើ គ្មាន អ្នក ណា ធ្វេីសកម្មភាព ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងឡាយណានោះទេនោះច្បាស់ណាស់និងក្មេងៗជំនាន់ក្រោយពិតជាលំបាករកត្រីធម្មជាតិហូបឬមិនស្គាល់ពូជត្រីល្អៗជាពិសេសធ្វើឲ្យពាយត្រីនិងដាច់ពូជត្រីជាមិនខាន។ លោកមេឃុំបានសំណូមពរទៅប្រជាពលរដ្ឋក៏ដូចជាអ្នកនេសាទខុសច្បាប់នៅក្នុងឃុំវឌ្ឍនៈឲ្យឈប់បន្តនេសាទខុសច្បាប់និងជួយទប់ស្កាត់រាល់ការនេសាទត្រី មិនថាហ៊ុមស្បៃមុង អួន ឆក់ ជាដេីម – ល-។
ដោយមើលឃើញពីការប្រឹងប្រែងនិងការបង្ក្រាបរបស់លោកមេឃុំវឌ្ឍនៈនឹងកំលាំងចំម្រុះប្រជាពលរដ្ឋបានអបអរសាទរនិងការបង្ក្រាបទីតាំងនេសាទត្រីខុសច្បាប់ទាំងនោះនិងជំរុញឲ្យលោកមេឃុំនៅតែបន្តការបង្ក្រាបទីតាំងនេសាទខុសច្បាប់ទាំងឡាយគ្រប់កន្លែងនៅក្នុងឃុំវឌ្ឍនៈដើម្បីឲ្យត្រីបានរស់រានមានជីវិតនិងបន្តពូជឲ្យកាន់តែច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយបានបរិភោគឬធ្វើម្ហូបបានគ្រប់គ្រាន់ដែលមិនធ្វើឲ្យកូនចៅជំនាន់ក្រោយទៅបរិភោគត្រីចិញ្ចឹមនិងស្គាល់រសជាតិត្រីធម្មជាតិបែបពិតៗ។ រាល់វត្ថុតាងដែលរឹបអូសបានមកពីការនេសាទខុសច្បាប់នៅទីតាំងឃុំវឌ្ឍនៈបានយកទៅដុតកម្ទេចចោលនិងរួសរើទីតាំងនេសាទទាំងនោះមិនឲ្យមានការនេសាទខុសច្បាប់ទៀតទេ។
ជាចុងក្រោយប្រជាពលរដ្ឋនៅឃុំវឌ្ឍនៈសូមអរគុណទៅដល់លោកមេឃុំនិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីជលផលខេត្តក្រចេះដែលបានចុះបង្ក្រាបទីតាំងនេសាទត្រីខុសច្បាប់៕







