ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ប៊ុន មុនីថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​​​បាន​​រួមចំណែកយ៉ាងធំ​​​​​​​​​​​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​​

លោកឩកញ៉ា ប៊ុន មុនី​ ទីប្រឹក្សាសមាគម​មីក្រូហិរញ្​វត្ថុកម្ពុជា ​និងជាប្រធានក្រុមប្រឹក្សាភិ​បាល​​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ វិថី​​ហ្វាយណាន់ បានមាន​​​ប្រសាសន៍​​​​​ថា ​​​​​វិស័យ​​​មីក្រូ​ហិរញ្​ញវត្ថុ​បាន​បំ​ពេញ​​​​​តួនាទី​យ៉ាងល្អប្រសើរ​នៅក្នុងប្រទេស​កម្ពុជា ហើយជាពិសេស​​​​បាន​ផ្សារ​​ភ្ជាប់​ការរស់​នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន​​ ​​​នឹ​​ងជួយ​​ជំរុញការអភិវឌ្ឍ​​​សេដ្ឋកិច្ច​​​ក្នុង​ស្រុក​​​​ផងដែរ​​​​​។​

លោក​ឩកញ៉ាមានប្រសាសន៍ទៀត​​​ថា« ​​​​ក្នុងន័យសេដ្ឋកិច្ចកន្លែងណា ​​​ដែល​​​​គ្មាន​គ្រឹះ​ស្ថាន​​​​​ហិរញ្ញវត្ថុ​ទីនោះគ្មានការអភិវឌ្ឍ​​​​ទេ​​ ហេតុដូច្នោះ​​បានជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បាន​​​ខិតខំប្រឹងប្រែង​​នាំយក​សេវាកម្ម​ទំាងអស់​នេះ​​​​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ​​​​ដែលមាន​ជីវ​ភាពខ្វះខាត​​ធ្វើ​​​ឲ្យ​ពួកគាត់​​​ទទួល​​បានសេវាកម្ម​ហិរញ្ញវត្ថុ​​​ដើម្បីយក​​ទៅពង្រីកអាជីវកម្ម​​​​ផ្សេងៗ»​​។​

អ្នក​ជំនាញខាងលើ​បញ្ជាក់ថា ​​​គោលដៅសំខាន់​របស់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​​​​ចូលរួម​ចំណែក​​ក្នុងការ​​​អភិវឌ្ឍន៍អាជីវកម្ម ហើយ​​បើសិន​ជាស្ថាប័នហិរញ្ញវត្ថុ​មាន​​ការទទួល​ស្គាល់ និងចុះបញ្ជី​​ពី​ធនាគារជាតិនៃកម្ពុជាពិតប្រាកដក​​​នោះ​។​​

សម្រាប់ លោក ចាន់ សុផល នាយកវិទ្យាស្ថានសិក្សាគោល​​​នយោបាយ​បានអះអាងថា​ ​​វិស័យ​មីក្រូហិរញ្ញវត្ថុ​​ចូលរួមចំណែកយ៉ាង​​​ច្រើន​​ សម្រាប់​ប្រជាពលរដ្ឋកម្ពុជានៅពេល​​​ដែល​​ពួកគាត់​​​ទទួល​​បាន​​កម្ចីពីស្ថាប័ន​ហិររញ្ញវត្ថុ​យក​ទៅប្រើ​ប្រាស់​ ដើម្បី​​​​​យកទៅ​​​​ពង្រីក​អាជីវកម្ម​និង​​​ទទួល​បានចំណូល​ដល់​​​​គ្រួសារ​​​​។​

លោក​បាន​បន្តទៀតថា ​​បើសិន​ជាការខ្ចីឥណទាន​របស់​ប្រជាពលរដ្ឋ​​​យកទៅវិនិយោគ​ទិញ​សម្ភារៈឬគ្រឿងចក្រ​ ដើម្បី​​​អភិវឌ្ឍន៍ក្នុងតំបន់ ​​​និង​​​មូលដ្ឋាន​​អាចជម្រុញ​​ដល់​សេដ្ឋកិច្ច​ជាតិ​​​ ប៉ុន្តែការវិនិយោគបែបនោះ​​​​​លុះត្រា​តែ​​ចំទិសដៅ​​ពិតប្រាកដ​​​។​

លោក ចាន់ សុផល ​​​បន្ថែមថា ​​ការរីកចម្រើនវិស័យ​ហិរញ្ញវត្ថុ​​ជួយ​ជំរុញ​​​ផ្នែកសេដ្ឋកិច្ច​​​​​ជាតិ​តាមរយៈ​​​ការ​​​ ជម្រុញ​ការអភិវឌ្ឍន៍​​មូលដ្ឋាន​​ជាពិសេស ​ផ្នែកអាជីវកម្ម​ខ្នាតតូច និងមធ្យម​ដែលពួកគាត់​ត្រូវការ​​មូលធន​ ​​សម្រាប់​​ពង្រីកអាជីវកម្ម​​​​​​​។​

វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​ប្រាក់​សន្សំ​របស់​​សាធារណជន និង​ប្រភព​ទុន​ផ្សេង​ៗ​ទៀត​ក្នុង​ទីផ្សារ​អន្តរជាតិ មក​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន និង​ឥណទាន​ដល់​ការ​វិនិយោគ ជា​ពិសេស​ដល់​វិស័យ​ផលិតកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​​​​លើកកម្ពស់​ស្ដង់ដា​ផលិតផល ​រួមចំណែក​​​​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ចជាតិ​​ ៕