គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក វង សូត អនុប្រធានទី២រដ្ខសភា បានអញ្ជើញធ្វើដំណើរតាមរថភ្លើងល្បឿនលឿន មកដល់ស្រុកណានពីង នៃខេត្តហ្វូជាន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នាថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២៤។
នាល្ងាចថ្ងៃដដែលនោះ លោក វង សូត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានចូលរួមពិសាអាហារពេលល្ងាច ដែលរៀបចំទទួលស្វាគមន៍ដោយ លោក ជី ពីងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន អាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹង អន្តរជាតិ (CAFIU) លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក ចូ ជូអ៉ី (Zhou Zuyi) អភិបាលខេត្តហ្វូជាន៕