ខេត្តហឺណាន : លោកបណ្ឌិតទេសរដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងប្រតិភូអមនៅថ្ងៃទី៣ខែវិច្ឆិការនេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅHenan Civil Aviation Development and Investment Flight Training Center ។
ដំណើរទស្សនៈកិច្ចដ៏មានសារះសំខាន់នេះគឺដើម្បីស្វែងយលល់នូវតំបន់សេដ្ឋកិច្ចអាកាសយានដ្ឋានជិនចូវ (Zhengzhou Airport Economy Zone) ដែលជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានរោងចក្រឧស្សាហកម្មធំៗលើវិស័យភស្តុភាកម្មអាកាសចរណ៍និងបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ មានផ្តោតលើផ្នែក ពាណិជ្ជកម្មអេឡិចត្រូនិត្យ និងការផ្គត់ផ្គង់សេវាកម្មជាដើម ជាពិសេសមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍បានកសាងលើផ្ទៃដី 747 គីឡូម្រ៉ែក្រឡា បង្កើតឡើងនៅឆ្នាំ 2013ហើយមានបុគ្គលិកបំរើការងារជាង ៩០ម៉ឺននាក់។
កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក៏បាននថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយ លោកស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្ត លោក ចាង មីងឆាវ (Zhang Mingchao) ប្រធានក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group)។
នៅក្នុងជំនួបធ្វើឡើងនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះគឺ មាន លោក អ៊ី យឹអ៊ូ (Yi Riwu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Henan Airport Investment Group, លោក ចាន់ ដេវីដ (Zhan David) នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia, លោក Alexis Vidal ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនយន្តហោះ ATR របស់ប្រទេសបារាំង និងមន្រ្តីរាជការខេត្តហឺណានចូលរួមផងដែរ។