នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរបក្សឃុំឫស្សីស្រុក លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេច ស្តីពីការចាត់តាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
កម្មពិធីនេះមានការចូលរួមពី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងក្រុមការងារភូមិទាំង៤ នៃឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សរុបចំនួន ៥២នាក់។
លោក អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏បានសួរសុខទុក្ខដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានថ្លែងអំណរគុណដល់លោកប្រធានឃុំដែលតែងតែខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវភារកិច្ចរបស់ខ្លួនកន្លងមក ស្នើសុំបន្តពង្រឹងសកម្មភាពនេះបន្ថែមទៀត និងថែទាំសុខភាពផងដែរ។