សមាជិកសភាខាងគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកសម្លេងជំទាស់នឹងគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់អាវុធឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះបើតាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះពីប្រព័ន្ធផ្សព្វផ្សាយ Reuters News ។
ការស្វះស្វែងរកសម្លេងជំទាស់នេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ មានគម្រោងនឹងលក់អាវុធក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាប់រួម ដែលប្រទេសទាំងពីរនេះអាចយកទៅធ្វើសង្គ្រាមសម្លាប់មនុស្សនៅប្រទេសយេមែន ។
សូមបញ្ជាក់ថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន បានកើតឡើងដោយសារប្រទេស អារ៉ាប៊ី សាអូឌីត និងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសប្រជែងយកយេមែនអោយស្ថិតនៅក្រោមបង្គាប់ ដោយមិនបានគិតពីផលប៉ះពាល់ប្រជាពលរដ្ឋស្លូតត្រង់ ៕
