ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

ភ្នំពេញ៖ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់​តែងជាឧកញា៉ ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។

ឆ្លៀតក្នុងឳកាសនេះដែរលោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា គឺលោកស្រីឆឹង សុជាតិ ព្រមទាំងបុគ្គលិកអគ្គនាយកក្រុមហ៊ុន អាយ អាយ អេស ទាំងអស់ បានចូលសំដែងការអប់អរសាទរ ចំពោះលោកឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា៕

This image has an empty alt attribute; its file name is photo_2019-06-13_15-10-37-767x1024.jpg