ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃឹម ហ្វីណង់៖ ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស

សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផលិតជាអង្ករលក់រាយដោយផ្ទាល់ ជូនអ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកសរ ក្រសួងកសិកម្ម រុកខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

លោកអនុរដ្ឋលេខាធិការបានបន្តថា ក្រសួងកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។ ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។

មន្ត្រីជានខ្ពស់ក្រសួងកសិកម្មខាងលើ បានពួកម៉ែបងប្អូនចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃបងប្អូនកសិករសហគមន៍របស់យើង ជួយគាំទ្រ និងសាកល្បងទិញយកទៅហូបផង ខណៈដែរខែក្រោយនេះនិងមានលក់ហើយ ។

តាមលោក ឃឹម ហ្វីណង់ សហគមន៍កសិកម្មទំនើប មានសមាជិកសរុប៦៧នាក់ ដោយលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតាជាដីព្រៃ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ៕