ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជុំ កុសល អញ្ជើញបើកវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រី នេត្រ ភក្រ្តាកាលពីថ្ងៃទី៣ខែធ្នូនេះបានអញ្ជើញ បើកកម្មវិធីវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួនជាង៣០០នាក់។
នៅក្នុងពិធីនោះដែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជុំ កុសល ក៏បានអញ្ជើញបិទ វគ្គបណ្តុះបណ្តាលនោះផងដែរ ក្រោមគំនិតផ្តួចផ្តើមរៀបចំកម្មវិធីដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ សហការជាមួយក្រសួងព័ត៌មាន មាន លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលដ៏សំខាន់ ។
សម្រាប់ វគ្គបណ្តុះបណ្តាលនេះពិតជាមានសារ:សំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបព័ត៌មានក្លែងក្លាយ មានប្រសិទ្ធភាព ។ ក្រសួងព័ត៌មាន បានត្រៀមលក្ខណ:ជានិច្ចក្នុងការសហការជាមួយគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបើកវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់៕
( រូបថត ពិសី )