ក្នុងពិព័រណ៍នេះ ក្រសួងនឹងធ្វើការដាក់តាំងបង្ហាញ នូវកម្មវិធីបច្ចេកវិទ្យាព័ត៌មានសំខាន់ៗចំនួនបី ដើម្បីផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងចែករំលែកចំណេះដឹងទូលំទូលាយ ដល់សិស្ស-និស្សិត រួមមាន៖
(១) កម្មវិធី យល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ដែលអាចឱ្យអ្នកប្រើប្រាស់យល់ដឹងពីសុវត្ថិភាព ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងទ្រឹស្តីក្នុងការប្រឡងយកបណ្ណបើកបរ។
(២) កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យអ្នកប្រើប្រាស់រាយការណ៍ពីគ្រលុកសំបុកមាន់ មកកាន់មន្ត្រីមានសមត្ថកិច្ច ដើម្បីធ្វើចុះ ធ្វើការជួសជុលបានទាន់ពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
និង(៣) កម្មវិធីព័ត៌មានសាធារណការ និងដឹកជញ្ជូន (MPWT News) ដែលអាចចែករំលែកដល់អ្នកប្រើប្រាស់ ពីព័ត៌មានក្នុងវិស័យសាធារណការ និង វិស័យដឹកជញ្ជូន របស់ក្រសួង ដែលចុះផ្សាយនៅតាមបណ្តាញសារព័ត៌មាន នានា។
សូមបញ្ជាក់ថា ការដាក់តាំងបង្ហាញស្តង់ពិព័រណ៍របស់ក្រសួង ក៏នឹងមានការលេងល្បែងកំសាន្តឆ្លើយសំណួរ យក រង្វាន់មួកសុវត្ថិភាពចំនួន ២០០មួក ពីសំណាក់សិស្ស និស្សិត និងសាធារណជនផងដែរ ៕